សម្តេចតេជោ​ ហ៊ុន​ សែន​៖​ ខ្ញុំជាមនុស្សទី២​ បន្ទាប់ពីព្រះមហាក្សត្រ​ តើមាន​ការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯង​នោះ

សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរលើបណ្តាញសង្គមថា​ ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ព មន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។​ វត្តមានរបស់ខ្ញុំ មិនមកចេញបញ្ជាជំនួសឱ្យនាយករដ្ឋមន្ត្រី​ ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ​ ​ឬអគ្គបញ្ជាការកងទ័ពនោះឡើយ។ តែជាការមកសួរសុខទុកលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការទឹកដី។

សម្តេចតេជោបន្តថា​ បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។​ ខ្ញុំពេញចិត្ត​ និងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាល
ផ្តល់ជូន​ មុខនាទីនេះមិនតម្រូវឱ្យមានការតែងតាំងនោះទេ ព្រោះជាពាក្យនិយាយលេង។

សម្តេចតេជោបន្តទៀតថា​ សារព័ត៌មានថៃមួយបានចុះផ្សាយថា ខ្ញុំដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួត សូមឆ្កួតតែពួកអ្នកឯងចុះ។​ ខ្ញុំជាមនុស្សទី២​ បន្ទាប់ពីព្រះមហាក្សត្រ​ តើមាន​ការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រីក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។​ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពានFacebook ខ្ញុំទៀត៕

អត្ថបទដែលជាប់ទាក់ទង