លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការអនុវត្តការងារ និងពង្រឹងការងារសាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិឡា និងតាមអនឡាញនោះ។ ក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ដោយមានការអញ្ចើញចូលរួមពីលោកមេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ លោកប្រធាន អនុប្រធានការងារមន្ទីរសាវជ្រាវបង្រ្កាបបទល្មើស និងលោកនាយការិយាលយ័ពាក់ពន្ធ ប្រធានអង្កភាពនគរបាលយុត្តិធម៌ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាននៃកងរាជអាវុធហត្ថខណ្ឌទាំង១៤ជាច្រើនរូបផងដែរ។
សូមជម្រាបថាៈ នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញដល់កងកម្លាំងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារនិងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធិភាពខ្ពស់។