គណៈបញ្ជាការឯកភាពខេត្តដឹកនាំកម្លាំងចម្រុះបន្តចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស Online Scam ឃាត់ខ្លួនជនសង្ស័យចំនួន ១០៤ នាក់ បន្ថែមទៀត

(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពខេត្តពោធិសាត បន្តដឹកនាំ កម្លាំងចម្រុះចុះធ្វើការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៩៦នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម និងមីយ៉ាន់ម៉ា។

សូមជម្រាបថាៈ ការបង្រ្កាបនេះធ្វើឡើងចាប់តាំងពី ថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥នេះ សមត្ថកិច្ច ខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស Online Scam ចំនួន៣លើករួចមកហើយ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ចំនួន១០៤នាក់ និងរថយន្តចំនួន០៩គ្រឿង។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញនេះ។

អត្ថបទដែលជាប់ទាក់ទង