អតីតប្រធានគណបក្សប្រឆាំងថៃ: ថៃនឹងចាញ់លើឆាកអន្តរជាតិ យោធាមិនគួរលូកដៃដោះស្រាយជម្លោះព្រំដែនទេ
លោក Thanathorn Juangroongruangkit ប្រធានចលនាវឌ្ឍនភាព និងជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ បានពន្យល់ថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺដើម្បីទទួលបានផលប្រយោជន៍នៅលើឆាកអន្តរជាតិ តាមរយៈតុលាការ និងស្ថាប័នអន្តរជាតិ ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខជាដើម។
អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានលោកប្រាយុទ្ធ ចានអូចា ដកអភ័យឯកសិទ្ធិ និងបណ្ដេញចេញពីសភា ត្រូវបានដកសម្ដីដោយកាសែត The Nation របស់ថៃថា “អ្វីដែលកម្ពុជាចង់បានគឺការបង្កឲ្យមានអំពើហិង្សា។ រដ្ឋាភិបាល និងយោធាថៃត្រូវតែអត់ធ្មត់ និងជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ ប្រសិនបើយើងធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយជម្លោះកើតឡើង នាំឲ្យមានមហន្ដរាយ កម្ពុជានឹងទទួលបានភាពស្របច្បាប់នៅលើឆាកអន្ដរជាតិ”។
លោក Thanathorn ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីប្រជាប្រិយភាពរបស់យោធាដែលបានកើនឡើងយ៉ាងខ្លាំងដោយសារតែស្ថានភាពបច្ចុប្បន្ន ដោយហៅវាថាជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំខាន។
លោកក៏បានររិះគន់សកម្មភាពរបស់រដ្ឋាភិបាលថៃ ដែលលោកមានអារម្មណ៍ថាយឺតពេក។ លោកបានបញ្ជាក់ដោយត្រង់ៗថា «យោធាមិនគួរធ្វើអត្ថាធិប្បាយលើបញ្ហាជម្លោះព្រំដែននេះទេ ហើយត្រូវតែធ្វើតាមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល»។ រូបភាព The Nation/ ANN