ទូកទេសចរណ៍ បើកឆ្លងកាត់ឈូងសមុទ្រ Ha Long ជួបព្យុះបណ្ដាលឲ្យក្រឡាប់លិច
វៀតណាម៖ នាវេលាម៉ោង ១៣:៣០ នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កប៉ាល់ទេសចរណ៍ Wonder Sea វៀតណាម ចំនួន០១ គ្រឿង ដឹកអ្នកទេសចរចំនួន៤៨ នាក់ និងនាវិក០៥ នាក់ បានបើកកាត់ឈូងសមុទ្រ Ha Long ជួបខ្យល់ព្យុះបោកបបក់បណ្តាលអោយក្រឡាប់លេច ។
យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh វៀតណាម បានឱ្យដឹងថា គិតត្រឹមម៉ោង១៤:០៥ រសៀល កប៉ាល់នេះ បានបាត់បង់សញ្ញា GPS របស់ខ្លួន ភ្លាមៗ អាជ្ញាធរ បានចល័តឆ្មាំព្រំដែន កងទ័ពជើងទឹក ប៉ូលីស អាជ្ញាធរ កំពង់ផែ រួមជាមួយនឹងទូកចំនួន២៧ យានសង្គ្រោះចំនួន០២ គ្រឿងទៅកាន់កន្លែងកើតហេតុ។
-គិតត្រឹមម៉ោង២២ យប់នេះ អាជ្ញាធរវៀតណាមបានរកឃើញ សាកសពសរុបចំនួន ៣៤នាក់ហើយ ដោយជួយសង្គ្រោះមនុស្សដែលនៅរស់ចំនួន១១ នាក់ និង ៨នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ។