សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះករណីចាប់ខ្លួនយុទ្ធជនយើងមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ
(រាជធានីភ្នំពេញ)៖ នៅក្នុងដំណាក់កាលដំបូង យើងមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះទេ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ពីព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំឲ្យគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចនិងបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញនោះ។
ក៏ប៉ុន្តែខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃនេះឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។