សូម្បីតែជនពិការ ក៏យោធាថៃមិនលើកលែង បណ្ដេញដោយបង្ខំឱ្យចាកចេញពីផ្ទះ ដើម្បីរាយបន្លាលួសនៅក្នុងដែនដីរបស់កម្ពុជា..
ជនពិការដែលរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃបណ្ដេញចេញដោយបង្ខំ គ្មានអាណិតអាសូរ ដើម្បីធ្វើសកម្មភាពរាយបន្លាលួស និងដាក់កង់ឡាន។ ក្នុងនោះ ក៏មានគ្រួសារជនពិការមួយ ដែលប្ដីពិការជើង និងប្រពន្ធដែលដើរមិនរួចកំពុងជិះរទេះក៏យោធាថៃបណ្ដេញចេញដោយមិនលើកលែង និងមិនគោរពច្បាប់មនុស្សធម៌សោះឡើយ។
នេះគឺជាថ្ងៃទី៣ ហើយដែលយោធាថៃ រាយបន្លាលួស និងដាក់កង់ឡានរំលោភបំពានដែនទឹកដីកម្ពុជា។ យោធាថៃបានធ្វើសកម្មភាពបែបនេះ កាលពីថ្ងៃទី១៣ ខែសីហា បំពានបទឈប់បាញ់ និងស្មារតីទាំង ១៣ ចំណុចនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ រំលោភបំពានដែលអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជា និងច្បាប់អន្តរជាតិ។
អនុព័ន្ធយោធាបរទេស ដឹកនាំដោយម៉ាឡេស៊ីកាលពីថ្ងៃទី១៤ ខែសីហាក៏បានចុះមកនឹកទីតាំងនេះរួចរាល់ហើយដែរ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ក៏បានឱ្យថៃបញ្ឈប់សកម្មភាពនេះជាបន្ទាន់និងរុះរើបន្លាលួសក៏ដូចជាកង់ឡានចេញពីដែនអធិបតេយ្យបូរណភាពទឹកដីរបស់កម្ពុជា។