ឯកឧត្តម ហ៊ុន ម៉ានី ៖ ស្មារតីកងទ័ព មិនគិតពីអាយុ តិច ឬច្រើន សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត
(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយវជនកម្ពុជា ក្នុងដំណើរបេសកកម្មសួរសុខទុក្ខកងទ័ពរងរបួសនៅខេត្តឧត្តរមានជ័យ បានថ្លែងថា ខ្ញុំបានជួបជាមួយប្អូនៗ កងទ័ពដែលទើបតែចូលបម្រើការបានត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែតែស្មារតីរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប។ ទោះបីជាប្អូនៗខ្លះមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ ក៏ប៉ុន្តែស្មាតី ឆន្ទៈរបស់ប្អូនៗពិតជាមានភាពមុះមុត និងមុតស្រួចក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។
ស្មារតីដ៏មុះមុតអង់អាចក្លាហាន និងជំហររឹងមាំរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប និងស្ងើចសរសើរចំពោះទឹកចិត្ត និងឆន្ទៈ របស់ប្អូនៗ។ ទោះបីជាវ័យនៅក្មេង ប៉ុន្តែប្អូនៗបានបង្ហាញឱ្យឃើញថា ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត។
សូមអរគុណដោយស្មោះចំពោះកងកម្លាំងប្រដាប់អាវុធ បងៗ និងប្អូនៗ រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស៊ីវិល និងយោធា ដែលជួយមើលថែ និងព្យាបាលជូនកងកម្លាំង ដែលបានដាក់ជីវិតជាដើមទុន និងជាខែលការពារជាតិមួយដ៏រឹងមាំ៕