ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូនិងនាំយកអំណោយប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែន

(ខេត្តព្រះវិហារ)៖ នៅថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខនិងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនដល់កងកម្លាំងវិរៈនគរបាលការពារព្រំដែនគោក និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក បានភៀសខ្លួនចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ ០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

អត្ថបទដែលជាប់ទាក់ទង