ខេត្តឈៀងម៉ៃ បានប្រទះការរញ្ជួយដីជាថ្មីម្តងទៀតហើយ ដែលធ្វើឱ្យប្រជាជនកាន់តែព្រួយបារម្ភ

នៅវេលាថ្ងៃត្រង់ ទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ តាមសារព័ត៌របស់ថៃ បានរាយការណ៍ឱ្យដឹងថា ខេត្តឈៀងម៉ៃ បានប្រទះការរញ្ជួយដីជាថ្មីម្តងទៀតហើយ ដែលធ្វើឱ្យប្រជាជនកាន់តែព្រួយបារម្ភ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍រញ្ជួយដីនេះ​ បានកើតឡើងនៅក្នុងឃុំគឺតឆាង ស្រុកម៉ែតេង ខេត្តឈៀងម៉ៃ ដោយមានកម្រិត ២.៥ វ៉ិចទ័រ និងជម្រៅប្រមាណ ១ គីឡូម៉ែត្រ។

យ៉ាងណាមិញ មានប្រជាជនមួយចំនួនបានឱ្យដឹងថា ពួកគេមានអារម្មណ៍ថាវិលមុខតិចៗខណៈកើតហេតុការណ៍ ប៉ុន្តែមិនមានអារម្មណ៍ដឹងដល់ការរញ្ជួយអ្វីខ្លាំងក្លានោះទេ។ យ៉ាងណាក៏ដោយ ប្រជាជនក៏កំពុងតែមានការព្រួយបារម្ភ ព្រោះខេត្តឈៀងម៉ៃតែងតែរងគ្រោះចំពោះគ្រោះរញ្ជួយដីជាច្រើនដងមកហើយ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង