មេទ័ពភូមិភាគ ២ ដាស់តឿនរដ្ឋាភិបាលថៃ ឱ្យគិតគូរមែនទែនរឿងបើកច្រកព្រំដែន ព្រោះខ្លាចសេដ្ឋកិច្ចកម្ពុជាខ្លាំងហើយ ជះផលអាក្រក់ដល់ថៃ

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ មេទ័ពភូមិភាគ ២ ប៊ុនស៊ីន ផាតក្លាង បានបង្ហាញវត្តមាននៅក្នុង​មហាវិទ្យាល័យរ៉ាឆាផាត់យ៉ាក់ឡា ដើម្បីបំផុសបំផុលគំនិតស្នេហាជាតិ ហើយក៏ត្រូវនិស្សិតសួរនាំយោបល់លើកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ទាក់ទងនឹងការពិចារណាបើកច្រកព្រំដែន។

ក្នុងនោះ មេទ័ពភូមិភាគ ២ បានឱ្យដឹងថា រឿងបើកព្រំដែននេះ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ឱ្យមែនទែន​ ព្រោះការបើកច្រកនឹងធ្វើឱ្យមានការនាំប្រេង និងស៊ីម៉ង់ចូលទៅកម្ពុជា ដែលអាចឱ្យកម្ពុជាយកទៅប្រើក្នុងវិស័យយោធា ហើយមកធ្វើបាបទាហានថៃ ឬក៏អាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ បើទោះបីជាកំពុងមានជម្លោះជាមួយថៃក៏ដោយ។

មេទ័ពភូមិភាគ ២ បន្តទៀតថា ការបិទព្រំដែនអាចបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតាមព្រំដែនមែន ប៉ុន្តែការបើកឡើងវិញអាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិក្នុងរូបភាពធំជាង ដូច្នេះហើយផលប្រយោជន៍ជាតិត្រូវមកមុនផលប្រយោជន៍ផ្ទាល់ខ្លួន៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង