ជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

នៅយប់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ មានករណីជនជាតិវៀតណាមបានដុតកាំជ្រួចខ្នាតធំសែនព្រះខែ បណ្តាលឱ្យមានការផ្អើលទាំងកណ្ដាលយប់ ស្ថិតក្នុង​ភូមិ​សាស្ត្រភូមិក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយជ្រាបករណីនេះ នៅវេលាម៉ោងប្រមាណ ១០ យប់ ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចជំនាញបាន​ចុះ​ស្រាវជ្រាវ​រកឃើញផ្ទះ​មួយ​កន្លែង បាន​ដុត​កាំជ្រួច​នៅ​ពេល​សែន​ព្រះខែ​ពេល​យប់​ និង បានឃើញសម្បកគ្រាប់កាំជ្រួចប្រមាណជាង ៧០ រន្ធ ខណៈម្ចាស់ផ្ទះខាងលើបានបាញ់ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត ធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់។

ករណីនេះ សមត្ថកិច្ចបាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម​ ​៣ ​នាក់ មាន​ស្រី​ ២​ នាក់ ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ដើម្បី​ធ្វើ​កិច្ចសន្យា​ណែនាំ ខណៈការដុតកាំជ្រួវបែបនេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រប​ពេល​ដែល​សភាព​ការ​តាម​បន្ទាត់​ព្រំដែន​មាន​ភាព​តានតឹង ​ទើប​មិន​អនុញ្ញាតិ​ឱ្យ​មានការ​ដុត​ ឬ បាញ់​កាំជ្រួចនោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង