កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សប្រុសៗចំនួន៥៤នាក់ សង្សយ័ពាក់ព័ន្ធគ្រឿងញៀន

(ខេត្តព្រះសីហនុ)៖ ដោយយោងតាមសេចក្តីរាយការណ៍ឱ្យដឹងថាៈ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានមនុស្សប្រុសៗសង្សយ័ពាក់ពន្ធករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ៣ សង្កាត់លេខ៣ ក្រុងកំពងសោម ខេត្តព្រះសីហនុ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ខណៈពេលនោះកម្លាំងអាវុធហត្ថទទួលផែនការងារប្រឆាំងបទគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ក៏បានចុះដល់ទីតាំងនិងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៤នាក់។
សូមបញ្ជាក់ថាៈ វត្ថុតាងរឹបអូសបានរួមមាន
១-ម្សៅក្រាមពណ៌ ស ថ្លា ចំនួន៧កញ្ចប់ សង្ស័យជាសារធាតុញៀនខុសច្បាប់ ទម្ងន់១៩.៣១ក្រាម ថ្លឹងទាំងសម្បក
២-ទូរសព្ទ ចំនួន៤១គ្រឿង
៣-ខ្សៀសម្រាបប្រើប្រាស់ ចំនួន២
៤-ដែកកេះ ចំនួន៥
៥-ម៉ូតូ ចំនួន៣៩គ្រឿង
៦-បារីអេឡិចត្រូនិច ១ដើម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពង់កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

 

អត្ថបទដែលជាប់ទាក់ទង