ថ្ងៃនេះ ទាហានថៃ បន្តហោះដ្រូនចូលមកទឹកដីកម្ពុជា តែត្រូវទាហានខ្មែរបាញ់ទម្លាក់នៅថ្មដូន ខេត្តឧត្តរមានជ័យ
នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈសារព័ត៌មានក្នុងស្រុកបានចុះផ្សាយឱ្យដឹងថា នៅវេលាម៉ោង ១០៖៣០ នាទី ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នេះ មានដ្រូនស៊ើបការមួយគ្រឿងរបស់ទាហានថៃ បានហោះចូលដែនអធិបតេយ្យរបស់កម្ពុជា។
តាមប្រភពបានបន្តឱ្យដឹងថា ដ្រូននោះត្រូវបានកម្លាំងទាហានរបស់កម្ពុជា បាញ់ទម្លាក់ចូលនៅភូមិសាស្ដ្រវត្តថ្មដូន ស្ថិតក្នុងខេត្តឧត្តរមានជ័យ ខណៈកងអនុសេនាធំលេខ២ ផ្នែកសឹករងក្រុងសំរោង ជាអ្នកបាញ់ទម្លាក់ដ្រូនរបស់ថៃមួយគ្រឿងនេះ៕