រឿងដ៏គួរឱ្យសោកសង្រេង ករណីអគ្គិភ័យឆាបឆេះផ្ទះជួលមួយកន្លែង ក្នុងរាជធានីភ្នំពេញ បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និង របួសធ្ងន់ ៣ នាក់

ជារឿងដ៏គួរឱ្យសោកសង្រេង នៅវេលាម៉ោង ១០:២៥ នាទីយប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះជួលមួយកន្លែង ក្នុងរាជធានីភ្នំពេញ បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និង របួសធ្ងន់ ៣ នាក់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មានស្រ្តី​ម្នាក់​បានស្លាប់​ និង​ មនុស្ស​ប្រុស​ស្រី​ ៣ នាក់​ទៀត​រងរបួស​ធ្ងន់​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ម៉ូតូ​ ៤ គ្រឿង​ ក្នុង​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ជាន់​ខាង​ក្រោម​ ដោយ​មាន​ការ​ភិតភ័យ​ បាន​សម្រេចចិត្ត​លោត​ពី​ជាន់​ទី ២​ មក​ខាង​ក្រោម។

ករណីនេះបានកើតឡើងបង្កជាការ​ភ្ញាក់ផ្អើល​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ (ក្រោយ​ប៉ុស្តិ៍​និរោធ​)​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង