សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្ដម អនុធីន ឆានវីរគុល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ។
តាមរយៈសារលិខិតនេះ សម្តេចបានថ្លែងថា តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងអស់ សម្តេចសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ សម្រាប់ការបាត់បង់ដ៏ធំធេង និងមិនអាចជំនួសបាន នៃព្រះមហាក្សត្រីយានីជាស្រឡាញ់របស់ប្រជាជាតិថៃ។
សូមជម្រាបថា យោងតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃ កាលពីព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ព្រះមហាក្សត្រី សិរីគិត បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា កាលពីវេលាម៉ោង៩យប់ថ្ងៃសុក្រ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ក្នុងទីក្រុងបាងកក៕
ខាងក្រោមនេះជាលិខិតរំលែកទុក្ខ៖

