Lisa សមាជិកក្រុម Blackpink បានប្រកាសបរិច្ចាគប្រាក់ចំនួន ៣ លានបាតដល់មូលនិធិ Kan Jom Phalang ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគ រួមជាមួយនឹងតម្រូវឲ្យភ្ចាប់តំណភ្ជាប់ទៅកាន់គេហទំព័រអាសអាភាស

នៅលើគេហទំព័រហ្វេសបុកក្រុម Kan Jom Phalang កាលពីថ្ងៃ២៦ តុលា បានធ្វើការផ្សព្វផ្សាយព័ត៌មានមួយដោយអះអាងថា Lisa សមាជិកក្រុម Blackpink បានប្រកាសបរិច្ចាគប្រាក់ចំនួន ៣ លានបាតដល់មូលនិធិ Kan Jom Phalang ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគ រួមជាមួយនឹងតម្រូវឲ្យភ្ចាប់តំណភ្ជាប់ទៅកាន់គេហទំព័រអាសអាភាស។

យ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកស្រី Rukchanok Srinork សមាជិកសភាដែលមកពីគណបក្ស People’s Party បានចេញមុខបង្ហោះសារមួយនៅលើហ្វេសប៊ុកដោយលើកឡើងពីបញ្ហានេះថា «ជារឿងឆ្កួតបំផុត! ពួកគេកំពុងចែករំលែកព័ត៌មានក្លែងក្លាយច្រើនណាស់ ទោះបីជាតំណភ្ជាប់ទៅកាន់ព័ត៌មាននោះជាគេហទំព័រអាសអាភាសក៏ដោយ»។

មិនតែប៉ុណ្ណោះ សមាជិកសភារូបនេះថែមទាំងជំរុញឲ្យក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមចាត់វិធានការលើក្រុម Jom Phalang ភ្លាមៗ ខណៈដែលប្រជាជនថៃជាច្រើនបានសម្រុកចែករំលែកដោយជឿថាវាជាការពិត។ ក្រៅពីចែករំលែក អ្នកផ្សេងទៀតកំពុងបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ពួកគេផ្ទាល់ ដោយជឿថាវាជាការពិត។

ស្រ្តីវ័យ៣១ឆ្នាំរូបនេះបានបន្តប្រកាសតាមរយៈហ្វេសបុកផ្ទាល់ខ្លួន ដោយដាក់បន្ទុកទៅកាន់​មន្ត្រី​យោធា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​មន្ត្រី​គណបក្ស​នយោបាយ​ដែល​ផ្សព្វផ្សាយ​ព័ត៌មានទាំំងនោះដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ពួកគេ ​ដែលបាន​បង្ក​គ្រោះថ្នាក់​ដលប្រជាជនថៃ។ នាងក៏បានចោទសួរទៅកាន់មជ្ឈមណ្ឌល​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​មាន​តួនាទី​អ្វី ប្រសិនបើ​ពួកគេ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​រាលដាល និង​ប៉ះពាល់​ដល់​ការវិនិច្ឆ័យ​របស់​ប្រជាជន​​ដល់​កម្រិត​នេះ?

ទោះជាយ៉ាងណា រឿងរ៉ាវមូលនិធិរបស់បុគ្គល Jom Phalang នាពេលនេះកំពុងតែផុងជ្រៅទៅៗក្រោមហេតុផលគ្រោងប្ដូរផ្លាស់មូលនិធិផ្សេង ហាក់ចង់ប្រមូលលុយចេញពីមូលនិធិ ឬមិនចងឲ្យពាក់ព័ន្ធ។ យ៉ាងណាមិញ មូលនិធិបុគ្គលរូបនេះក៏កំពុងរងការស៊ើបអង្កេត ពាក់ព័ន្ធនឹងលុយជំនួយពីសប្បុរសជនយកទៅប្រើខុសច្បាប់។ ដំបូងឡើយ គេដាក់ការស្មានថា អាចភាពស្រដៀងទៅនឹងអ្នកនយោបាយប្រើសម្រាប់លាងលុយកខ្វក់ ឬការគេចពន្ធ ដែលគេមិនទាន់អាចសន្មតបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង