ផ្ទុះគ្រាប់បែកក្បែរផ្លូវដែកនៅខេត្ត Narathiwat ប្រទេសថៃ បណ្តាលឱ្យទាហាន២នាក់របួស

(បាងកក)៖ នាថ្ងៃចន្ទនេះ ហេតុការណ៍ផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរផ្លូវដែកមួយខ្សែ ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក អំឡុងពេលដែលអាជ្ញាធរនិងទាហានថៃ កំពុងដើរល្បាតដើម្បីពិនិត្យ​​មើលសុវត្ថិភាព តាមបណ្តោយផ្លូវដែកមួយខ្សែខាងលើ។ អ្នកដែលរងរបួសទាំង២នាក់ គឺជាទាហានថៃ ហើយក្រោយកើតហេតុភ្លាមៗ ពួកគេត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ករណីនេះត្រូវបានសង្ស័យជាស្នាដៃវាយប្រហារ ធ្វើឡើងដោយក្រុមចលនាបះបោរ នៅតំបន់ភាគខាងត្បូងប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង