ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំក្រុមប្រតិបត្តិការឱ្យបន្តម្ចាស់ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំក្រុមប្រតិបត្តិការទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឱ្យបន្តអនុវត្តភារកិច្ចដោយភាពម្ចាស់ការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការណែនាំរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស។

ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការទី១ បានបែងចែកតួនាទីភារកិច្ចដល់អនុប្រធាន និងសមាជិកក្រុមប្រតិបត្តិការទី១ ព្រមទាំងបានណែនាំដល់សមាជិកអង្គប្រជុំឱ្យបន្តយកចិត្តទុកដាក់ម្ចាស់ការអនុវត្តភារកិច្ចឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រទះនូវនិន្នាការបទល្មើសថ្មីៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម ថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបទល្មើសឆ្លងដែនមួយដ៏ស្មុគស្មាញ និងមានឧបាយកលខ្ពស់ ដែលតម្រូវឱ្យមានការឆ្លើយតបតាមគ្រប់មធ្យោបាយ ទាំងយន្តការទ្វេភាគី ឬពហុភាគី ប្រកបដោយគុណភាព និងសង្គតិភាព៕

 

អត្ថបទដែលជាប់ទាក់ទង