ទឹកជំនន់នៅហាតយ៉ៃធ្ងន់ធ្ងរខ្លាំង ពលរដ្ឋថៃជាប់លើដំបូលផ្ទះយ៉ាងវេទនា នាំគ្នាទួញរកជំនួយពេញទឹកពេញដី
ថ្មីៗនេះ ទឹកជំនន់នៅប្រទេសថៃ កំពុងតែបុកសម្រុកទៅវាយប្រហារតំបន់ហាតយ៉ៃ ខេត្តសុងក្លាយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រជាជនជាច្រើនត្រៀមខ្លួនមិនទាន់ឡើយ ហើយក៏បានជាប់នៅលើផ្ទះផង ដំបូលផ្ទះផងទៅណាក៏មិនរួច។
ជាក់ស្តែង ថ្មីៗនេះ មានវីដេអូមួយនៅតាមបណ្តាញសង្គម ដែលបានទម្លាយឱ្យឃើញពីក្តីទុក្ខវេទនារបស់ប្រជាជននៅតំបន់ហាតយ៉ៃ ដែលកំពុងនាំគ្នាស្រែកទួញរកជំនួយយ៉ាងតក់ស្លុត។ ក្នុងនោះ វីដេអូបានបង្ហាញឱ្យឃើញថានៅទីប្រជុំជននៅតំបន់ហាតយ៉ៃនេះ ត្រូវទឹកពន្លិចលិចដល់ដំបូលផ្ទះទៅហើយ ដោយទឹកមើលទៅល្ហល្ហាចប្រៀបដូចទន្លេ រីឯប្រជាជនដែលនៅលើផ្ទះយ៉ាងច្រើន ក៏បានស្រែកដង្ហោយហៅសុំអ្នកសង្រ្គោះឱ្យជួយជីវិតពីទឹកជំនន់កំណាចនេះដោយក្តីបារម្ភភិតភ័យ និងតក់ស្លុតមិនតិចឡើយ។
យ៉ាងណាមិញ មិនមែនត្រឹមតែតំបន់ហាតយ៉ៃនេះទេ ដែលត្រូវទឹកជំនន់ពន្លិចនោះ ខេត្តជាច្រើនទៀតនៅក្នុងប្រទេសថៃ ក៏កំពុងតែលិចលង់យ៉ាងវេទនាដូចគ្នាដែរ ពោលគឺមើលទៅធម្មជាតិហាក់ដូចជាមានកំហឹងចំពោះប្រទេសមួយនេះខ្លាំងណាស់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
