មន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ត្រៀមសម្រាប់ជួយសង្គ្រោះកងទ័ព

(ពោធិ៍សាត់)៖ មន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ បានអំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីត្រៀមសម្រាប់សង្គ្រោះវីរៈកងទ័ព និងពលរដ្ឋ​។ ​

មន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ បញ្ជាក់ថា ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅព្រំដែន ក្នុងទីរួមខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវការឈាមបន្ទាន់ ដើម្បីត្រៀមសង្គ្រោះកងទ័ព។ ​សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណង ចូលរួមបរិច្ចាកឈាម ចាប់ពីម៉ោងនេះតទៅ​។ ទីតាំងបរិច្ចាកឈាម គឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ថិតក្នុងអគារផ្តល់ឈាម៕

អត្ថបទដែលជាប់ទាក់ទង