អានុទីន បោះសម្តីយ៉ាងឈ្លើយទៅ ដូណាល់ ត្រាំ

្រោយលោក ដូណាល់ ត្រាំ និយាយទូរស័ព្ទជាមួយ អានុទីន ឆាន់វីរៈគុល ចប់មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារលើបង្ហាញសង្គម Truth Social នារំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់នៅល្ងាចនេះ ហើយវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម ដែលធ្វើឡើងជាមួយលោកវិញ។

ពិសេស អ្វីដែលជាការផ្តល់យុត្តិធម៌ដល់កម្ពុជា, ក្នុងសារនោះប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួសច្រើននាក់ គឺជាឧទ្ទវហេតុ ប៉ុន្តែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុទៅវិញ»។

យ៉ាងណា មកដល់ពេលព្រឹក អានុទីន បានផ្គើនដោយប្រើសម្តីយ៉ាងឈ្លើយទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនវិញ តាមរយៈការបង្ហោះ Facebook ថា៖ «វាពិតជាមិនមែនជាគ្រោះថ្នាក់នៅតាមដងផ្លូវទេ។ ប្រទេសថៃនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់យើងមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់យើងទៀត។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា សកម្មភាពរបស់យើងនៅព្រឹកនេះបាន និយាយរួចហើយ»៕

អត្ថបទដែលជាប់ទាក់ទង