មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កម្ទេចអគារនៅជាប់ព្រំដែនថៃ ដែលជាសម្បុក Scammer

កងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park ព្រមទាំងចាប់បានជនបរទេស៥១៦នាក់ ក្នុងនោះមាន១០នាក់ ជាជនជាតិថៃទៀតផង។

តាមការផ្សាយរបស់ The Star នៅថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ា បានកម្ទេចអគារក្នុងតំបន់ Myawady នៃរដ្ឋ Kayin ជាប់ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ ដោយចោទថា ជាកន្លែងលេងភ្នាល់ល្បែងតាមអនឡាញ។

ក្នុងប្រតិបត្តិការនោះផងដែរ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់, ហ្វីលីពីន៧៧នាក់, កេនយ៉ា៣៩នាក់, អ៊ូហ្គង់ដា២០នាក់, នេប៉ាល់១៧នាក់, ឥណ្ឌូណេស៊ី១២នាក់, អេត្យូពី១១នាក់, ថៃ១០នាក់, ម៉ាឡេស៊ី៩នាក់, ឥណ្ឌា៤នាក់, សេរ៉ាឡេអូន៣នាក់, តៃវ៉ាន់២នាក់, ហ្គីណេអេក្វាទ័រ២នាក់, ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។

ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ៕

ប្រភព៖ The Star

អត្ថបទដែលជាប់ទាក់ទង