សេដ្ឋ​កិច្ចបណ្តា​​ប្រទេស​អារ៉ាប់​​ខាត​ ១៥០ប៊ីលានដុល្លារក្នុង​ខែដំបូង ដោយ​សារ​សង្គ្រាម​អាមេរិក-អ៊ីរ៉ង់​​

សង្គ្រាម​របស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់ និងការសង​សឹក​របស់ទីក្រុងតេហេរ៉ង់ ទៅលើ​បណ្តាល​ប្រទេស​ក្នុងឈូងសមុទ្រ​ រួមទាំង​ការបិទច្រកសមុទ្រហ័រមូស​ ធ្វើ​ឱ្យសេដ្ឋកិច្ច​បណ្តាប្រទេស​ក្នុងតំបន់​​អារ៉ាប់​ខាតបង់​ប្រាក់ជិត​ ១៥០ប៊ី​លានដុល្លារ​ក្នុងរយៈពេលត្រឹមតែមួយខែ​ដំបូងប៉ុណ្ណោះ ស្មើនឹង​ជិត​ ៤ ភាគរយ​នៃ​ផលិតផលក្នុងស្រុកសរុប (GDP) របស់​តំបន់។ នេះ​បើ​​តាម​​​សេចក្តីថ្លែង​ការណ៍​​របស់​គណៈកម្មការ​​អង្គការសហប្រជាជាតិ(UN)។

ប្រធានាធិប​តី​អាមេរិក​ លោក ដូណាល់ ត្រាំ

សេចក្តីថ្លែងការណ៍នេះ​ជាផ្នែកមួយ​នៃសុន្ទរកថា​ថ្លែងកាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​ លោកស្រី Rania Al-Mashat អគ្គលេខាធិការ​​​រង​​នៃ​អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ​គណៈកម្មការ​សេដ្ឋកិច្ច និងសង្គមសម្រាប់​អាស៊ីខាងលិច(ESCWA) ក្នុង​កិច្ច​ប្រជុំ​មួយ​របស់ក្រុមប្រឹក្សាសន្តិសុខ​តាម​ទម្រង់ «Arria-formula» រៀបចំ​ឡើងដោយ​ប្រទេសបារ៉ែន។

លោកស្រី Al-Mashat លើក​ឡើង​ថា៖ «​ សូមអនុញ្ញាត​ឱ្យខ្ញុំលើក​ឡើង​នូវ​តួលេខដ៏គួរឱ្យកត់សម្គាល់មួយ​នៅទីនេះ។ យោងតាមការប៉ាន់​ប្រមាណ​របស់ ESCWA ឱ្យ​ដឹង​ថា ថ្លៃ​ចំណាយ​​បណ្តាលមកពីជម្លោះ​តែមួយ​មុខគត់ អំឡុងខែ​ដំបូងបានកើនឡើងដល់ ១៥០ប៊ី​លានដុល្លារ ​ស្មើនឹង ៤ភាគរយ​នៃផលិតផលក្នុងស្រុកសរុប(GDP) របស់តំបន់»។

ប្រទេស ESCWA មាន​សមាជិកជាប្រទេស​អារ៉ាប់ចំនួន ២១ លាត​សន្ធឹង​ចាប់ពីតំបន់អាហ្វ្រិកខាងជើង រហូតដល់តំបន់មជ្ឈិម​បូព៌ា។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បានចូលរួម​ជាមួយអ៊ីស្រាអែល​ក្នុងការ​វាយប្រហារលើ​ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។

ការ​វាយប្រហារបើកឆាក​នោះ​បាន​សម្លាប់​មេដឹកនាំ​កំពូលអ៊ីរ៉ង់​ដែល​កាន់អំណាចយូរឆ្នាំ​ គឺ​លោក Ali Khamenei ព្រម​ទាំងមេដឹកនាំ​ជាន់ខ្ពស់​ផ្នែកយោធា និងនយោបាយ​ច្រើនរូបទៀត​​ រួមជាមួយនឹងជន​ស៊ីវិល​រាប់រយនាក់ ក្នុងនោះមានស្ត្រី និងកុមារជាច្រើនផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ​ ការ​ស៊ើបអង្កេតមួយ​​ គាំទ្រ​ដោយ​អង្គការសហប្រជា​ជាតិ បាន​រកឃើញថា ទីក្រុងវ៉ាស៊ីន​តោនបាន​ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម​នៅអ៊ីរ៉ង់ អំឡុង​​ពេល​រលក​​ដំបូងនៃការវាយប្រហារ​៕

អត្ថបទដែលជាប់ទាក់ទង