មិនខ្វល់ជីវិតទាហាន អនុទីន ថាថៃត្រូវតែដណ្ដើមយកភ្នំ ៣៥០ ក្បែរប្រាសាទតាក្របីឱ្យបាន ហើយប្រាប់ឱ្យកម្ពុជាចូលខ្លួនចរចា

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ សារព័ត៌មានថៃ Khaosod English បានចេញផ្សាយថា នាយករដ្ឋមន្ត្រីថៃ អនុទីន ជំរុញឱ្យកម្ពុជាមកចូលខ្លួនចរចា និង ថែមទាំងធ្លោយសម្ដីអួតមួយទៀតថា ៖ «យើងត្រូវតែឈ្នះ»

ក្នុងរយៈពេល ១០ ថ្ងៃ នៃការប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកតាមព្រំដែនកម្ពុជា-ថៃ នោះ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ អនុទីន ឆាន់វីរៈគុល ដែលល្មោភសង្គ្រាមបានប្រកាសប្រាប់អ្នកព័ត៌មានយ៉ាងរំអួយថា មានជនជាតិថៃស្លាប់ ២ នាក់បន្ថែមទៀតហើយ។

លោក អនុទីន ថែមទាំងបាននិយាយប្រាប់សារព័ត៌មានក្នុងប្រទេសខ្លួនថា បច្ចុប្បន្នការវាយប្រហារពីខាងកម្ពុជាបានចុះខ្សោយកម្លាំង ប៉ុន្តែបដិសេធមិននិយាយពីតាក់តិចសឹករបស់យោធាខ្លួនឡើយ ដោយគ្រាន់តែអួតមួយឃ្លាឱ្យប្រជាជនថៃខ្លួនឯងសប្បាយចិត្តថា ៖ «ថៃត្រូវតែដណ្ដើមយកភ្នំ ៣៥០ ក្បែរប្រាសាទតាក្របីឱ្យបាន»

ជាមួយគ្នានោះដែរ នៅពេលលើកនិយាយពីដំណោះស្រាយបញ្ចប់សង្គ្រាម លោក អនុទីន បាននិយាយថា កម្ពុជាគួរតែមកចរចា ប្រសិនបើពួកគេប្រើប្រាស់ហេតុផល។ ចំពោះពេលវេលាជាក់លាក់បញ្ចប់សង្គ្រាម លោកគឺមិននិយាយឡើយ ដោយលើកឧត្តមសេនីយ៍ឯក Nattapon Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថាជាអ្នកស័ក្តិសមបំផុតក្នុងការបញ្ជាក់ពីបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង