ប្រទេសថៃបានរកឃើញមនុស្សស្លាប់ម្នាក់ហើយ ក្នុងហេតុការណ៍បាក់ស្ពានអាកាសថ្មើរជើង លើផ្លូវ Bang Na–Trat នៅខេត្តSamut Prakan

តាមការផ្សាយរបស់ Amarin, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៩:១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥ ក្បែរចំណុចបង្គោលគីឡូម៉ែត្រលេខ៣៤ ក្នុងគន្លងផ្លូវឆ្ពោះចូលទីក្រុង។

ហេតុការណ៍នេះកើតឡើង ដោយសាររថយន្តដឹកដីមួយគ្រឿង បើកបុកបណ្តាលឲ្យបាក់ធ្នឹមស្ពាន សង្កត់លើរថយន្តនៅខាងក្រោម។

របាយការណ៍ចុងក្រោយគិតត្រឹមពេលរសៀលថ្ងៃដដែល, មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈខ្លះទៀតរងរបួស។

ក្រោយគ្រោះថ្នាក់នេះ ក្រុមការងារសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់កាត់កម្ទេចកម្ទីដែកដើម្បីជួយសង្គ្រោះអ្នកជាប់ក្នុងរថយន្ត ចំណែកឯអាជ្ញាធរបានបិទគន្លងផ្លូវដែលរងផលប៉ះពាល់ និងបានជំរុញឲ្យអ្នកបើកបរចៀសវាងការធ្វើដំណើរតាមតំបន់នោះ៕

ប្រភព៖ Amarin

អត្ថបទដែលជាប់ទាក់ទង