ជាការផ្ញើសារដ៏ក្តៅគគុកទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានខ្លាំងៗថា បើរុស្ស៊ីប៉ុនប៉ងវាយប្រហារអ៊ុយក្រែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព គឺនឹងមានការឆ្លើយតបដ៏មហន្តរាយ

ជាការផ្ញើសារដ៏ក្តៅគគុកទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានខ្លាំងៗថា បើរុស្ស៊ីប៉ុនប៉ងវាយប្រហារអ៊ុយក្រែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព គឺនឹងមានការឆ្លើយតបដ៏មហន្តរាយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Alarabiya នៅថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជើងគោក ក្នុងតំបន់ Bemowo Piskie ក្បែរទីក្រុង Orzysz នៃប្រទេសប៉ូឡូញ លោករូតេផ្តាំថា៖ «ពូទីន ត្រូវដឹង ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព បើគាត់ព្យាយាមវាយប្រហារអ៊ុយក្រែនសាជាថ្មី ការឆ្លើយតបគឺនឹងពោរពេញដោយមហន្តរាយ»។

ដ្បិតតែមិនបញ្ជាក់អំពីការឆ្លើយតបនោះ ប៉ុន្តែគេអាចសន្និដ្ឋានបានថា សម្តីរបស់ប្រមុខអង្គការណារូបនេះ គឺសំដៅទៅការប្រើកម្លាំងបាយ តាមរយៈការវាយប្រហារខាងយោធានិងការពង្រឹងកងទ័ពជាដើម។

ណាតូ អាចដាក់ពង្រាយកងកម្លាំងឆ្លើយតបដំបូង បន្ថែមទៀតនៅតាមបណ្តាប្រទេសជាប់ព្រំដែនរុស្ស៊ី ដូចជា ប៉ូឡូញ និងបណ្តារដ្ឋបាល់ទិក។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ដោយកាត់ផ្តាច់រុស្ស៊ីកាន់តែខ្លាំងពីប្រព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាអន្តរជាតិ ផងដែរ៕

ប្រភព៖ Alarabiya

អត្ថបទដែលជាប់ទាក់ទង