សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរលោក លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏សប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ខ្ញុំសូមសម្តែងនូវវន្ទនាករ ដ៏កក់ក្តៅបំផុត និងសូមជូនសព្ទសាធុការពរ ជូនចំពោះ ឯកឧត្តម និងប្រជាជន នៃសាធារណរដ្ឋសង្គម និយមវៀតណាម។

ខ្ញុំជឿជាក់ថា ឆ្នាំថ្មីនឹងផ្តល់កម្លាំងចលករថ្មីដល់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេស រដ្ឋាភិបាល បក្ស និងប្រជាជនយើងទាំងពីរ ក្រោមស្មារតីមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់កិច្ចភារកិច្ចដ៏ឧត្តុង្គឧត្តម របស់ឯកឧត្តម និងជនរួមជាតិ ឯកឧត្តម នូវសុខុមាលភាព និងវិបុលភាពបន្ថែមទៀត»

អត្ថបទដែលជាប់ទាក់ទង