ក្រសួងចំនួន២ ណែនាំមន្រ្តីឱ្យប្រើប្រាស់អគ្គិសនីសន្សំសំចៃ ក្នុងពេលធ្វើការ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងការងារ បានណែនាំ ឱ្យមន្រ្តីនិងបុគ្គលិកក្រសួងចូលរួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងពេលបំពេញការងារនៅការិយាល័យ។
ចំពោះមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានណែនាំ ឱ្យកំណត់ការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ ក្នុងសីតុណ្ហភាពត្រឹម២៥អង្សា ដែលជាកម្រិតស្តង់ដាសន្សំសំចៃ និងត្រូវបិទ ម៉ាស៊ីនត្រជាក់ពី១៥-៣០នាទីមុនម៉ោងសម្រាក និងមុនពេលបញ្ចប់ការងារ។ ចំណែក ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ប្រជុំ ត្រូវបិទ ក្រោយប្រជុំចប់។ នេះបើតាម ដែលបន្ថែមទៀតថា ក្រៅពីម៉ាស៊ីនត្រជាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ណែនាំឱ្យមន្ត្រី ប្រើប្រាស់ពន្លឺធម្មជាតិ ជំនួសឱ្យការបើកអំពូលភ្លើង តាមរយៈការបើកវាំងននជាដើម។ ទន្ទឹមនឹង អំពូលភ្លើងតាមកន្លែងមិនចាំបាច់ ឬកន្លែងមានពន្លឺគ្រប់គ្រាន់ក៏មិនត្រូវបើកចោលឡើយ។ នេះបើតាមការណែនាំរបស់ក្រសួងទេសចរណ៍ ដែលរម្លឹកមន្រ្តី ឱ្យបិទអំពូលភ្លើង កុំព្យូទ័រ និងឧបករណ៍ អគ្គិសនីផ្សេងៗក្នុងការិយាល័យ មុនចេញទៅផ្ទះ ឬនៅម៉ោងសម្រាក និងត្រូវបិទភ្លើងបន្ទប់ទឹក ក្រោយប្រើប្រាស់រួច។
ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិការផ្គត់ផ្គង់ និងប្រេងឡើងថ្លៃ ក្រសួងការ ងារ ក៏ណែនាំមន្រ្តីខ្លួន ឱ្យកាត់បន្ថយ និងសន្សំសំចៃ ការប្រើប្រាស់អគ្គិសនីដែរ។ ក្រសួ ងការងារកំណត់ឱ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់សីតុណ្ហភាព២៥អង្សា ទាំងក្នុងការិយាល័យ បន្ទប់ប្រជុំនានា និងត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ ដកឌុយឧបករណ៍អគ្គិសនីគ្រប់ប្រភេទ ដែលមិនចាំបាច់ និងក្រោយប្រើប្រាស់រួច។
ចំពោះអំពូលតាមទីសាធារណៈ របងខាងក្រៅ ត្រូវកំណត់ពេលវេលាបើក និងបិទឱ្យបានត្រឹមត្រូវ ចៀសវាងបើកចោលឬបើកមុនពេលមេឃងងឹត។ ក្រសួងការងារ ក៏លើកទឹកចិត្ត ឱ្យមន្ត្រីខ្លួន បើកវាំងនន ប្រើប្រាស់ពន្លឺធម្មជាតិជំនួសការបើកអំពូលភ្លើង ព្រមទាំងជំរុញឱ្យបិទសេចក្ដីណែនាំពីការសន្សំសំចៃអគ្គិសនី នៅទីតាំងដាក់ឧបករណ៍អគ្គិសនីដែរ៕