សហរដ្ឋអាមេរិក ពិចារណាលើការបញ្ជូនទ័ពថ្មើរជើងបន្ថែម ១០ ០០០នាក់ ទៅកាន់មជ្ឈិមបូព៌ា

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ​បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងពិចារណាលើការបញ្ជូនកងទ័ពថ្មើរជើង បន្ថែម ១០ ០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅចំពោះមុខកិច្ចចរចាជាមួយអ៉ីរ៉ង់។

ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃក្រសួងការពារជាតិអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងថាកងទ័ពខាងលើទំនងជានឹងរួមបញ្ចូលទាំងកងទ័ពថ្មើរជើង និងរថពាសដែក បន្ថែមពីលើកងពលលោតឆត្រយោងទី៨២ ដែលត្រូវបានដាក់ពង្រាយរួចទៅហើយទៅកាន់តំបន់មជ្ឈិមបូព៌ា។ ការបញ្ជូនកងទ័ពបន្ថែមនេះដែរមានគោលបំណងផ្ដល់ឱ្យ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នូវជម្រើសយោធាបន្ថែ។

តាមក្រុមអ្នកជំនាញ ការដាក់ពង្រាយកងទ័ពឆត្រយោងទី៨២ គឺមានគោលដៅលើផលប្រយោជន៍យុទ្ធសាស្ត្រមួយចំនួនរបស់អ៉ីរ៉ង់ តួយ៉ាងដូចជាកោះ Kharg ក្នុងតំបន់ឈូងសមុទ្រពែក្ស។

តែទោះជាបែបនេះក្ដី Wall Street Journal បានកត់សម្គាល់ថាវាមិនច្បាស់ថាតើកងទ័ពថ្មើរជើងបន្ថែមខាងលើនឹងត្រូវបានបញ្ជូនទៅកាន់ទីណា ឬត្រូវឈរជើងនៅទីកន្លែងណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង