ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអ៊ែល និងលីបង់ រំពឹងថានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ខណៈអ្នកស្លាប់នៅលីបង់កេីនឡេីងជិត២,០០០នាក់

លីបង់៖ ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអ៊ែល និងលីបង់ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន​ ណេតាន់យ៉ាហ៊ូ​ (Benjamin Netanyahu) និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានអនុម័តឱ្យមានការចរចាដោយផ្ទាល់ ខណៈការិយាល័យប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អោន​ (Joseph Aoun) បាននិយាយកាលពីថ្ងៃសុក្រថា ការចរចានឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារបានកើនឡើងខ្លាំងកាលពីថ្ងៃសុក្រ រវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធហេសបូឡាហ៍របស់លីបង់។ យោងតាមក្រសួងសុខាភិបាលលីបង់ ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១,៩៥៣ នាក់ នៅក្នុងប្រទេសលីបង់ បានបាត់បង់អាយុជីវិត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែល៕

ប្រែសម្រួលសង្ខេប៖​ លាងហេង
ប្រភព៖​ AP | រូបភាព៖ (Ronen Zvulun, Pool Photo via AP)/(AP Photo/Vahid Salemi, File)/ This is Beirut

អត្ថបទដែលជាប់ទាក់ទង