ព្យុះខែប្រាំងដ៏កាចសាហាវ វាយប្រហារ៧ខេត្តនៅថៃ ខ្ទេចផ្ទះរាប់រយខ្នង

ព្យុះខែប្រាំងដ៏កាចសាហាវ បានវាយប្រហារខេត្តចំនួន៧នៅក្នុងប្រទេសថៃ បណ្តាលឲ្យផ្ទះសម្បែងពលរដ្ឋរាប់រយខ្នងរងការខូចខាតយ៉ាងដំណំ។

តាមការផ្សាយរបស់ The Nation ដែលដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម, ព្យុះខែប្រាំងដែលបោកបក់ជាមួយកម្លាំងខ្យល់ខ្លាំង បានវាយប្រហារខេត្ត Yasothon, Lop Buri, Ubon Ratchathani, Amnat Charoen, Surin, Nakhon Ratchasima និង Prachin Buri កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦។

សរុបជារួម ផ្ទះ២៦៨ខ្នងត្រូវបំផ្លាញក្នុង៦៥ភូមិ ២១ឃុំ ១០ស្រុក ខណៈខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Yasothon និង Lop Buri ដោយនៅទីនោះ ក៏មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសទេ ប៉ុន្តែអាជ្ញាធរបានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នព្រោះ ព្យុះមិនទាន់ទៅផុតទេ អាចវាយកើតឡើងទៀតនៅប៉ុន្មានថ្ងៃខាងមុខ៕

ប្រភព៖ The Nation

អត្ថបទដែលជាប់ទាក់ទង