អ៊ីរ៉ង់ឲ្យជម្រើស២៖ គ្រប់គ្នាចង់បានទីផ្សារប្រេងសេរី ឬចង់បានហានិភ័យខាតបង់ធំធេង

នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុករវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ ទាំងដែលលើផ្លូវឈានឆ្ពោះទៅរកសន្តិភាពកំពុងងងឹតសូន្យសុងនោះ ពេលនេះអ៊ីរ៉ង់បានដាក់ជម្រើសពីរឲ្យពិភពលោករើស ដោយបញ្ជាក់ថា៖ គ្រប់គ្នាចង់បានទីផ្សារប្រេងសេរី ឬចង់បានហានិភ័យខាតបង់ធំធេង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ អនុប្រធានាធិបតីទី១អ៊ីរ៉ង់ លោក Mohammad Reza Aref បានព្រមានខ្លាំងៗថា ចំពោះសេរីភាពនៃច្រកសមុទ្រ Hormuz ដោយអះអាងថា៖ «សន្តិសុខនៃច្រក Hormuz មិនមែនទទួលបានមកដោយទទេៗនោះទេ។ គេមិនអាចរឹតត្បិតការនាំចេញប្រេងរបស់អ៊ីរ៉ង់ ទាំងដែលក្នុងចិត្តរំពឹងចង់បានសន្តិសុខដោយឥតគិតថ្លៃសម្រាប់អ្នកដទៃនោះឡើយ។ ជម្រើសគឺច្បាស់ណាស់៖ បើមិនមែនជាទីផ្សារប្រេងសេរីសម្រាប់ទាំងអស់គ្នាទេ ក៏ជាហានិភ័យនៃការខាតបង់ធំធេងសម្រាប់គ្រប់ៗគ្នាដែរ។ ស្ថិរភាពនៃតម្លៃប្រេងសកល គឺអាស្រ័យលើការធានានូវការបញ្ចប់ជាស្ថាពរនិងយូរអង្វែង នូវសម្ពាធសេដ្ឋកិច្ច និងយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន»៕

ប្រភព៖ Middle East Eye

អត្ថបទដែលជាប់ទាក់ទង