ប្រមុខការទូតកម្ពុជា ប្រាប់ប្រមុខការទូតសិង្ហបុរី អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

នៅក្នុងជំនួប រដ្ឋមន្រ្តីការបរទេសទាំងពីរ បានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។

ក្នុងជំនួបនេះដែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដល់ប្រមុខការទូតសិង្ហបុរីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង