ប្រទេសបារ៉ែន បានដកសញ្ជាតិពលរដ្ឋចំនួន ៦៩នាក់ ដោយសារតែពួកគេ បង្ហាញក្តីអាណិតអាសូរដល់អ៊ីរ៉ង់
ប្រទេសបារ៉ែន បានដកសញ្ជាតិពលរដ្ឋចំនួន ៦៩នាក់ ដោយសារតែពួកគេ បង្ហាញក្តីអាណិតអាសូរដល់អ៊ីរ៉ង់ ហើយគាំទ្រឲ្យទីក្រុងតេហេរ៉ង់ វាយប្រហារលើប្រទេសរបស់ខ្លួន។
តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦, ការដកសញ្ជាតិនេះ ធ្វើឡើងតាមព្រះរាជក្រឹត្ររបស់ព្រះមហាក្សត្រ Hamad bin Isa Al Khalifa ខណៈក្រសួងមហាផ្ទៃបារ៉ែន ចោទប្រកាន់ថា អ្នកទាំង៦៩នោះ ឃុបឃិតជាមួយបរទេស ស្មើនឹងទោសក្បត់ជាតិ។
ចំណាត់ការនេះកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ បើកការវាយប្រហារលើបារ៉ែន ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយបង្កការខូចខាតដល់សំណង់និងទីតទាំងនានា នៅក្នុងរាជធានី ម៉ាណាម៉ា។
សូមជម្រាបថា សេចក្តីសម្រេចចិត្តនេះ គឺផ្អែកលើមាត្រា ១០ នៃច្បាប់សញ្ជាតិបារ៉ែន ដែលចែងអំពីការដកហូតសញ្ជាតិ ក្នុងករណីបង្កឲ្យមានការខូចខាត ដល់ផលប្រយោជន៍របស់ប្រទេស ឬធ្វើសកម្មភាព ក្នុងរូបភាពដែលផ្ទុយនឹងកាតព្វកិច្ច នៃភក្តីភាពចំពោះជាតិ។
មាត្រា១០ ត្រូវបានប្រើប្រាស់ ដើម្បីដកហូតសញ្ជាតិមនុស្សជាង ៥០០នាក់រួចហើយ ចាប់តាំងពីមហាបាតុម្ម បំផុសគំនិតដោយចលនា «Arab Spring» ឆ្នាំ២០១១ ដែលក្នុងរួមមានទាំងអតីតសមាជិកសភា និងសកម្មជនផងដែរ៕