សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍៥០កន្លែង នៅប្រទេសចិន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រុមការងារ អ.ម.ត ក្រៅប្រទេស បានរៀបចំដំណើរ ការសម្ភាសបេក្ខជន ដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើកទី២ ចំនួន ៥០កន្លែង។
លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានគូសបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី និង លោកជំទាវបណ្ឌិត ជាពិសេសឆ្លើយតប នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្របខណ្ឌកសាងមូលធនមនុស្ស ក្នុងន័យនេះ ក្រុមការងាររបស់គណៈកម្មការអាហារូបករណ៍ អ.ម.ត បានប្តេជ្ញាចិត្តខ្ពស់សម្រិត សម្រាំងជ្រើសរើសបេក្ខជន ដែលមានគុណវឌ្ឍិខ្ពស់និងមានឆន្ទៈពិតប្រាកដ ដើម្បីទទួលបានឱកាសអាហារូបករណ៍ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មធិការអាហារូបករណ៍ អ.ម.ត បានចេញសេចក្តី ជូនដំណឹង ផ្តល់អាហារូបករណ៍ ចំនួន ៨០កន្លែង សិក្សានៅប្រទេស និងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងលើកទី២ ផ្តល់ជូនចំនួន ៥០កន្លែងបន្ថែមទៀតសិក្សានៅប្រទេសចិន។
