កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនក្មេងទំនើងប្រុសស្រី៤នាក់ ដែលបង្ហោះម៉ូតូ និងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ នៅលើស្ពានអាកាសផ្សារដីហុយ
(ភ្នំពេញ)៖ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ (ប្រុសតែងស្រី៣នាក់) ដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ តាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសួរនាំ។
ការឃាត់ខ្លួនធ្វើឡើងនៅ យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្មេងទំនើងបើកបរម៉ូតូបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសារធារណៈប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់អធ្រាត្រថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១៖ ឈ្មោះ សឹម ច័ន្ទរតន៍ កើតឆ្នាំ២០០៨, ទី២៖ ឈ្មោះ ថន ច័ន្ទដារ៉ា កើតឆ្នាំ២០០៨, ទី៣៖ ឈ្មោះ កឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨ និងទី៤៖ ឈ្មោះ ជា មករា កើតឆ្នាំ២០០៨។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរតាមនីតិវិធី៕
