ទាស់ពាក្យសម្ដីតាមបណ្តាញសង្គម ក្មេងទំនើងមួយក្រុម យកដុំថ្មគប់ បំផ្លាញម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការ
ក្មេងទំនើងចំនួន៥នាក់ក្នុងចំណោម៧នាក់ បានធើ្វសកម្មភាពកគុបបំផ្លាញម៉ូតូជនរងគ្រោះ ដោយខឹងទាស់ពាក្យសម្តីតាមបណ្តាញសង្គមតិកតុក(TikTok) ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធើ្វការស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅតុលាការ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលថ្ងៃទី១១ខែឧសភាឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យ៥នាក់ ក្នុងចំណោម៧នាក់ បានប្រព្រឹត្តិ ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង) ចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងប្រតិ្តបតិការនេះឃាត់ជនសង្ស័យបានចំនួន៥នាក់ ឈ្មោះ សុផាត ផាន់ណា ភេទប្រុស អាយុ១៣ឆ្នាំ, ឈ្មោះ រដ្ឋ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ ហ៊ន់ គីមហ៊ួន ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ បញ្ញា ងួនហ៊ង ហៅស្វិត ភេទប្រុស អាយុ១៥ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ ចជនសង្ស័យបាននាំគ្នាឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបទៅលើជនរងគ្រោះ ដោយសាខឹងជនរងគ្រោះជេរពួកខ្លួនតាមTiKTOK កាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យពួកខ្លួនខឹងក៏យកដុំថ្មមកគុបលើ ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នក្រុមក្មេងទំនើងទំាង៥នាក់ក្នុងចំណោម៧នាក់ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តរនីតិវិធី៕

