រុស្ស៊ី​​ប្រឈមនឹង​ការវាយ​ប្រហារ​សង​សឹក​​ដ៏​ធំបំផុត របស់​អ៊ុយ​ក្រែន​

ក្រោយរុស្ស៊ី​​​​វាយ​ប្រហារ​​​តាមអាកាស​​ដ៏​ខ្លាំង​​ក្លា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​​ ចូល​​រដ្ឋធានីកៀវ​និង​ទី​ក្រុងដទៃទៀត​នៃ​ប្រទេស​អ៊ុយក្រែន​ ​​ដោយការ​ប្រើប្រាស់​​​​ដ្រូន​​ជាង​១​ពាន់​​គ្រឿង និង​​​មីស៊ីល​​ជា​​ច្រើន​គ្រាប់​កាល​ពី​ថ្ងៃ​ទី​១៤​ ​​រដ្ឋ​មន្ត្រីក្រសួងការពារជាតិ​រុស្ស៊ី​​លើកឡើងនៅ​ព្រឹក​ថ្ងៃចន្ទ​ថា រុស្ស៊ី​​ប្រឈមនឹង​ការវាយ​ប្រហារដ៏​ធំបំផុតមួយ​​ក្នុង​ឆ្នាំ​នេះ ខណៈដ្រូន​របស់​អ៊ុយក្រែន​យ៉ាង​ហោច​ណាស់ចំនួន ៣ ១២៤គ្រឿង ​ត្រូវ​បាន​ស្ទាក់​ចាប់និង​បំផ្លាញ​ចោល​ក្នុងសប្តាហ៍កន្លងមក។

យោង​តាម​សារព័ត៌មាន​អង់គ្លេស The Independent ផ្សាយ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៦ ការ​វាយប្រហារដ៏​ធំបំផុត​របស់​​អ៊ុយ​ក្រែន​លើ​រុស្ស៊ី គឺនៅថ្ងៃទី១៣ ខែឧសភា និង​ថ្ងៃទី១៧ ខែឧសភា ដោយមាន​ដ្រូន​ចំនួន ៥៧២​គ្រឿង និង ១​ ០៥៤​​គ្រឿង​ ត្រូវបានបាញ់ទម្លាក់​រៀងខ្លួន។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី​ 

មន្ត្រី​មូលដ្ឋាន បាន​និយាយកាល​ពីម្សិលមិញថា យ៉ាង​ហោចណាស់មនុស្ស​ ៤នាក់ត្រូវបាន​សម្លាប់ និង ១២នាក់រងរបួស បន្ទាប់​ពីការវាយ​ប្រហារ​ដោយដ្រូន​របស់អ៊ុយ​ក្រែន​ក្នុង​ប្រទេសរុស្ស៊ីកាលពីយប់​ថ្ងៃទី​១៧​ខែឧសភា​។

ដោយ​ឡែក ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី​ បានបញ្ជាក់អំ​ពីការវាយ​ប្រហារនៅលើ​បណ្តាញ​ផ្សព្វផ្សាយសង្គម​ X ថា​៖​ « ការឆ្លើយ​តប​របស់​យើង​ ចំពោះការអូសបន្លាយ​សង្គ្រាម​របស់រុស្ស៊ីលើ​ការ​វាយ​ប្រហារ​ទីក្រុងនិង​សហគមន៍យើង វា​គឺត្រឹមត្រូវទាំង​ស្រុង»។

​នៅថ្ងៃអាទិត្យ លោក ហ្សេ​លេន​ស្គី​ និយាយថា៖ « ទណ្ឌកម្ម​រយៈ​ពេល​វែង​របស់អ៊ុយក្រែនទៅ​ដល់តំបន់មូស្គូ​ហើយ​»។ ដោយសំដៅទៅ​លើ​ការវាយប្រហារដោយដ្រូន​ចុង​ក្រោយ​បំផុតរបស់​ខ្លួន​​ ដែល​បាន​ស្រោច​​ដល់​រោងចក្រ​​ចម្រាញ់​ប្រេង​ និង​តំបន់​គោលដៅ​ផ្សេងៗ​ទៀត​​។

លោកសរសេរសារមួយនៅបណ្តាញ​សង្គម​ថា៖ « យើង​កំពុង​ប្រាប់​រុស្ស៊ី​យ៉ាងច្បាស់ថា រដ្ឋរបស់ពួកគេ​ត្រូវតែ​បញ្ចប់សង្គ្រាម​»៕

អត្ថបទដែលជាប់ទាក់ទង