អង់គ្លេស​ស្ទាក់ចាប់នាវាដឹកប្រេងរុស្ស៊ី ហើយ លោក​​ Keir Starmer ឌឺដង​ ឲ្យលោក ​ពូទីន​

កងកម្លាំងប្រដាប់អាវុធអង់គ្លេសនៅថ្ងៃទី​១៤​ ខែមិថុនានេះ បានស្ទាក់ចាប់នាវាដឹកប្រេងរបស់កងនាវារុស្ស៊ីមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រអង់គ្លេស។ យោ​ង​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​។

​កងម៉ារីន​របស់​​អង់គ្លេស​ ស្ទាក់ចាប់​នាវា​ដឹក​ប្រេង​រុស្ស៊ី​

ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា នាវា SMYRTOS ត្រូវបានបញ្ជាដោយកងកុម្ម៉ង់ដូកងម៉ារីន​ជើងទឹក និងមន្ត្រីអនុវត្តច្បាប់ដែលបានទទួលការបណ្តុះបណ្តាលពិសេសពីទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (National Crime Agency)។

សេចក្តីថ្លែងការណ៍ បាន​លើក​ឡើង​ថា នាវានេះនឹងត្រូវបានឃុំខ្លួន និងត្រួតពិនិត្យនៅឯឆ្នេរសមុទ្រភាគខាងត្បូង ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ដោយបន្ថែមថា សកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹករបស់អង់គ្លេសត្រូវបានអនុវត្តស្របតាមច្បាប់ក្នុងស្រុក និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា លោកបានដឹកនាំការស្ទាក់ចាប់នេះ។

នាយករដ្ឋមន្ត្រី​អង់គ្លេស បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ X ថា «ប្រតិបត្តិការដ៏ជោគជ័យនេះ បានផ្តល់ការវាយប្រហារមួយទៀតដល់ប្រទេសរុស្ស៊ី និងរំលឹកដល់អ្នក​ទាំងឡាយ​ណា​ដែលជំរុញសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែនថា យើងនឹងមិនអនុញ្ញាតឱ្យពួកគេលាក់ខ្លួនឡើយ»​៕​

 

អត្ថបទដែលជាប់ទាក់ទង