ថៃ ជួបព្យុះភ្លៀងខ្លាំងបំផុត បង្កជាជំនន់រហ័ស និងបំណាក់ដីធ្ងន់ធ្ងរ ទូទាំងប្រទេស
ប្រទេសថៃ នឹងជួបព្យុះភ្លៀងខ្លាំងបំផុត ដែលបង្កជាជំនន់រហ័ស និងបំណាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេស ដល់ថ្ងៃអាទិត្យ។
Khaosod បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានឧតុនិយមថៃ ដែលជូនដំណឹងកាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថា ចាប់ពីថ្ងៃទី២៣ ទៅដល់ថ្ងៃទី២៧ តំបន់ជាច្រើនក្នុងប្រទេស នឹងរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងបំផុត បង្កើតជាជំនន់រហ័ស និងបំណាក់ដី ដែលប៉ះពាល់ពីភាគឦសាន និងខាងកើត រហូតដល់ខាងជើង កណ្តាល ថែមទាំងប៉ះដល់ទីក្រុងបាងកក និងតំបន់ជុំវិញទៀតផង។
នាយកដ្ឋានក៏ព្រមានខ្លាំងៗផងដែរ ដល់បណ្តាខេត្តនៅប៉ែកខាងសមុទ្រ ឱ្យប្រុងប្រយ័ត្នខ្ពស់ ព្រោះថា នឹងមានរលកធំៗហើយខ្ពស់ អាចដល់ ២-៣ម៉ែត្រ។
គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលធ្វើដំណើរមកពីភាគកណ្តាលប្រទេសវៀតណាម និង ខ្យល់មូសុងនិរតី៕
ប្រភព៖ Khaosod


