កម្ពុជាបញ្ជូនលិខិតអញ្ជើញ ទៅយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ…

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា…

ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា

(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គេបានឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍…

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នារសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)…

លោក ឃួង ស្រេង អញ្ជើញជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃ ទៅស្រុកកំណើត…

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុង ដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ…

សហរដ្ឋអាមេរិក មានផែនការលក់អាវុធក្នុងទំហំទឹកប្រាក់ ៦.៤ពាន់លានដុល្លារឱ្យអ៉ីស្រាអែល

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងស្វះស្វែងរកការអនុម័តពីសភាអាមេរិកលើការលក់អាវុធ និងបរិក្ខារពាក់ព័ន្ធមានទំហំទឹកប្រាក់ ៦.៤ពាន់លានដុល្លារ ទៅឱ្យអ៉ីស្រាអែល ក្នុងនោះរួមមានឧទ្ធម្ភាគចក្រប្រយុទ្ធ និងរថយន្ដយោធា។…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

លោក ត្រាំ ជំទាស់នាយករដ្ឋមន្រ្តីអង់គ្លេសដែលនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសជាសាធារណៈមិនយល់ស្របជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer លើផែនការរបស់អង់គ្លេសក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ មេដឹកនាំអាម៉េរិក និងអង់គ្លេស បានធ្វើសន្និសីទកាសែតរួមគ្នាមួយ នៅថ្ងៃទី១៨…

លោក គីម ជុងអ៊ុន ចុះពិនិត្យការសាកល្បងដ្រូនប្រើ AI

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បងយន្តហោះគ្មានមនុស្សបើក ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានឲ្យដឹង នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញានេះ ថា…

លទ្ធផល​បាក់ឌុបឆ្នាំនេះ បេក្ខជនជាប់សរុប១២២,៤៧៣នាក់, និទ្ទេស A មានចំនួន៣,០០៣នាក់

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។…