បេក្ខជនប្រឡងបាក់ឌុបវ័យចំណាស់ម្នាក់មើលក្តាខៀនមិនឃើញសុំមកអង្គុយតុមុខ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងដំណើរការប្រឡងបាក់ឌុប​នាព្រឹកថ្ងៃទី ១នៃថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៥នេះមានបេក្ខជនវ័យចំណាស់ម្នាក់ ដោយសារភ្នែកទើប តែបកហើយ មើលមិនសូវច្បាស់ បានសុំមកអង្គុយតុមុខ ក៏ត្រូវ​បាន ប្រធានអប្បមាទ និងប្រធានមណ្ឌល អនុញ្ញាត​ឱ្យលើ​ក​តុមក​អង្គុយខាង​មុខវិញ។

គួរបញ្ជាក់ថា បុរសជាបេក្ខជនប្រឡងបាក់ឌុបរូបនេះគាត់មានឈ្មោះឃឹម សាវ៉ាន ភេទប្រុស ប្រឡងនៅបន្ទប់១០លេខតុ ២៣០ ដោយប្រឡងនៅមណ្ឌល​អនុវិទ្យា​ល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។ទោះយ៉ាងណាក្តីគេក៏ពុំទាន់បានទម្លាយ​ប្រាប់​អំពីអាយុបេក្ខជនរូបនេះ មកប្រឡងដើម្បីយកសញ្ញាបត្របាក់ឌុបនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង