ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានសរសើរការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើង ដើម្បីគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន…

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានសរសើរការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើង ដើម្បីគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដោយហៅសកម្មភាពនេះថាជា «ភាពអង់អាចក្លាហាន» នៅក្នុងសារអបអរសាទរឆ្នាំថ្មីដែលផ្ញើជូនមេដឹកនាំ គីម ជុងអ៊ុន។

តាមទីភ្នាក់ងារព័ត៌មាន KCNA លោកគីម ទទួលសារនោះកាលពីថ្ងៃទី១៨ខែធ្នូ ដែលក្នុងនោះលោកពូទីន លើកឡើងថា ឆ្នាំកន្លងទៅគឺជាឆ្នាំ «ដែលមានអត្ថន័យពិសេស» សម្រាប់ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដោយយោងទៅលើការចូលរួមដោយផ្ទាល់របស់កូរ៉េខាងជើងនៅក្នុងសង្ក្រាមប្រយុទ្ធជាមួយអ៊ុយក្រែន។

លោកពូទីន បានបញ្ជាក់ថា «នេះបានបង្ហាញយ៉ាងច្បាស់នូវមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងចំណងសាមគ្គីភាពប្រយុទ្ធ» រវាងប្រទេសទាំងពីរ។

KCNA បានបញ្ចេញព័ត៌មានលម្អិតនៃសារនេះ មួយសប្តាហ៍បន្ទាប់ពីវាត្រូវបានបញ្ជូនមក ដែលអ្នកវិភាគនិយាយថា ការពន្យារពេលនេះអាចមានបំណងដើម្បីគូសបញ្ជាក់ពីការពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ចំពេលដែលលោកគីមបានចុះពិនិត្យការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនៅទីនោះលោកបានបញ្ជាក់ជាថ្មីថា កម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានបំណងធានាសន្តិសុខជាតិ និង«បរិយាកាសសន្តិភាព»៕

អត្ថបទដែលជាប់ទាក់ទង