ទីក្រុងបាងកក បានផ្ទុះការបាញ់ប្រហារ បង្កការភ័យឆោឡោទាំងយប់ ខណៈខ្មាន់កាំភ្លើងគឺជាអ្នកញៀនថ្នាំ ដែលស្ថិតក្នុងបញ្ជីតាមចាប់របស់ប៉ូលិស
ទីក្រុងបាងកក បានផ្ទុះការបាញ់ប្រហារ បង្កការភ័យឆោឡោទាំងយប់ ខណៈខ្មាន់កាំភ្លើងគឺជាអ្នកញៀនថ្នាំ ដែលស្ថិតក្នុងបញ្ជីតាមចាប់របស់ប៉ូលិស។
ការបាញ់ប្រហារកើតឡើងនាវេលាម៉ោង ៨យប់ថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ នៅខ័ណ្ឌ Khlong Toei។
ខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ Borin ជាជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងកាន់កាប់កាំភ្លើងខុសច្បាប់។
ក្នុងការវាយប្រហារនោះ ខ្មាន់កាំភ្លើងបានបាញ់បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានជនស៊ីវិល២នាក់និងប៉ូលិសម្នាក់។
ក្រោយការបាញ់ប្រហារភ្លាមៗ ខ្មាន់កាំភ្លើងក៏រត់គេចខ្លួន ហើយប៉ូលិសកំពុងតាមចាប់ និងបើកការស៊ើបអង្កេតជាបន្ត៕
ប្រភព៖ Khaosod
