ឧត្តមសេនីយ៍អ៉ីរ៉ង់ គំរាមបាញ់ពន្លិចកប៉ាល់ដឹកប្រេងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz

(តេហេរ៉ង់)៖ ឧត្តមសេនីយ៍ម្នាក់នៅក្នុងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានគំរាមបាញ់ពន្លិចកប៉ាល់ដឹកប្រេងទាំងអស់ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ឧត្តមសេនីយ៍លោក Sardar Jabbari នៅក្នុងការបង្ហោះមួយលើឆាណែល Telegram របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា «យើងនឹងដុតបំផ្លាញកប៉ាល់ទាំងអស់ដែលព្យាយាមធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ យើងក៏នឹងវាយប្រហារផងដែលបំពង់បង្ហូរប្រេង ហើយយើងនឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយដំណក់ចេញពីតំបន់»

ឧត្តមសេនីយ៍អ៉ីរ៉ង់រូបនេះក៏បានគំរាមដែរថានៅប៉ុន្មានថ្ងៃខាងមុខ ប្រេងនឹងឡើងថ្លៃដល់ ២០០ដុល្លារក្នុងមួយបារែល៕

អត្ថបទដែលជាប់ទាក់ទង