ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ពន្យារពេលធ្វើទស្សនកិច្ចទៅចិនមួយខែ ដោយសារសង្រ្គាមជាមួយអ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាលោកចង់ពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន រយៈពេលមួយខែ ដោយសារតែជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរអំពីដំណើរទស្សនកិច្ចរបស់ទៅកាន់ប្រទេសចិន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បាននិយាយថាដោយសារតែសង្រ្គាមជាមួយអ៉ីរ៉ង់ លោកត្រូវតែស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដូច្នេះហើយទើបលោកចង់ពន្យារពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង រយៈពេលមួយខែ។
យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែអះអាងថាលោកមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយចិន ហើយលោកមិនមែនកំពុងព្យាយាមប្រើប្រាស់ការពន្យារពេលនេះជាល្បែងនយោបាយនោះទេ។ ខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
គួរបញ្ជាក់ថា ការស្នើសុំពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី២ ខែមេសា ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថាតើសង្រ្គាមអ៉ីរ៉ង់បានធ្វើឱ្យរាំងស្ទះដល់របៀបវារៈគោលនយោបាយការទេសរបស់លោក ត្រាំយ៉ាងដូចម្ដេច? មិនតែប៉ុណ្ណោះ វាក៏អាចបង្កហានិភ័យនៃការផ្ទុះឡើងជាថ្មីនូវ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងផងដែរ៕