ត្រាំស្តីឲ្យ ណាតូ កប់ៗមាត់ថា កំពុងសាង «កំហុសដ៏ល្ងង់ខ្លៅបំផុត» ដែលមិនជួយអាមេរិកបើកច្រក Hormuz

កំហឹងរបស់លោក ដូណាល់ ត្រាំ លើសម្ព័ន្ធមិត្តដែលមិនព្រមជួយអាមេរិក បើកច្រកសមុទ្រ Hormuz កាន់តែខ្លាំងៗឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយលោកបានបន្ទោសគេឯងប៉ាតណាប៉ាតណី ហើយឥឡូវនេះ បានស្តីឲ្យណាតូទៀតហើយ ដោយបន្ទោសថា អង្គការនេះកំពុងសាង «កំហុសដ៏ល្ងង់ខ្លៅបំផុត» ដែលមិនព្រមជួយអាមេរិក បើកច្រកនេះ។

ប្រាប់អ្នកសារព័ត៌មានក្នុងវិមានកាពីតូលនៅថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំនិយាយថា សម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនបានផ្តល់ដំណឹងមកអាមេរិកវិញថា ពួកគេមិនចង់ចូលខ្លួនពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ឡើយ ដែលនេះជាទង្វើមួយត្រូវបានលោកហៅថាជា «កំហុសដ៏ល្ងង់ខ្លៅបំផុត»។

លោកលើកឡើងថា៖ «គ្រប់គ្នាស្របតាមយើង ប៉ុន្តែពួកគេមិនចង់ជួយ។ តើអ្នកដឹងទេ ក្នុងនាមអាមេរិក យើងត្រូវតែចងចាំរឿងនេះទុក ព្រោះយើងគិតថាវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ខ្ញុំធ្លាប់គិតថាអឺរ៉ុបនឹងបញ្ជូននាវាបោសសម្អាតមីនមកជួយក្នុងប្រតិបត្តិការនៅច្រកសមុទ្រនេះ។ វាមិនមែនជារឿងធំដុំអ្វីទេ ប៉ុន្តែវាគឺជារឿងអយុត្តិធម៌ សម្រាប់អាមេរិក»៕

ប្រភព៖ Reuters

 

អត្ថបទដែលជាប់ទាក់ទង