ការចរចាត្រីភាគីរវាងអាម៉េរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន បានចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានឱ្យដឹងថា ការចរចាត្រីភាគីរវាងអាម៉េរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន បានចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦​ នៅឯទីក្រុងអ៊ីស្លាម៉ាបាដ។
ការចរចាខាងលើ បានកើតឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល បានកាត់បន្ថយការវាយប្រហារលើភាគខាងត្បូងលីបង់ ហើយលក្ខខណ្ឌមួយចំនួនរបស់អ៊ីរ៉ង់ត្រូវបានបំពេញ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកមិនទាន់បានបញ្ជាក់ ឬផ្ដល់មតិយោបល់ភ្លាមៗជុំវិញរឿងនេះនៅឡើយទេ។
ការចរចានេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាម៉េរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស៊ើបាស សារីហ្វ (Shehbaz Sharif)៕

ប្រភព៖ AP | រូបភាព៖ Republic/ NDTV

អត្ថបទដែលជាប់ទាក់ទង