រលកយក្សស៊ូណាមិ វាយប្រហារច្រើនកន្លែងនៅ ជប៉ុន
រលកយក្សស៊ូណាមិបានវាយប្រហារច្រើនកន្លែងនៅភាគខាងជើងប្រទេសជប៉ុន ក្រោយការរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦។
រលកយក្សស៊ូណាមិ បានវាយប្រហារដូចជា៖
🚨 ក្រុង Urakawa នៃកោះ Hokkaido
🚨 តំបន់ Shono នៃក្រុង Erimo
🚨 កំពង់ផែ Mutsu Ogawara នៃតំបន់ Aomori
🚨 កំពង់ផែ Hachinohe នៃតំបន់ Aomori
🚨 ក្រុង Miyako នៃតំបន់ Iwate
🚨 ក្រុង Ofunato នៃតំបន់ Iwate
🚨 ក្រុង Kamaishi នៃតំបន់ Iwate
សូមជម្រាបជាថ្មី រញ្ជួយដីកម្រិតធ្ងន់នេះ បានវាយប្រហារប្រទេសជប៉ុន ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ និងប្រកាសអាសន្ន ថែមទាំងជម្លៀសពលរដ្ឋជាបន្ទាន់ទៀតផង។
វាមានចំណុចកណ្តាលមានជម្រៅ១០គីឡូម៉ែត្រ នៅជិតឆ្នេរ Sanriku ខណៈបើយោងតាមក្រុមអ្នកជំនាញរញ្ជួយដីបានឲ្យដឹងថា កម្លាំងរង្គើ គឺខ្លាំងដែលសមល្មមធ្វើឲ្យញ័រដល់អគារខ្ពស់ៗ ក្នុងទីក្រុងតូក្យូបាន ដ្បិតវាមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីចំណុចកណ្តាលក៏ដោយ៕
ប្រភព៖ CNA